គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានចុះកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០១៤ ក្នុងការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិតខ្នាតតូច លើមរណភាពបណ្តាលមកពីជំងឺ មរណភាព និងពិការភាពជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់ ក៏ដូចជាប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្ថប្រយោជន៍ថ្លៃវះកាត់ផងដែរ ដែលជាហានិភ័យដ៏សំខាន់សម្រាប់អតិថិជនទទួលបានចំណូលទាប ។
ចំនួនកើនឡើងនៃបណ្ណសន្យារ៉ាប់រងពីមួយឆ្នាំទៅមួយឆ្នាំគឺបង្ហាញថា អតិថិជន អេ អឹម ខេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជនបទ និងមានចំណូលទាប បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងកាន់តែប្រសើរ ដែលជាសំណាញ់សុវត្ថិភាពក្នុងការការពារហិរញ្ញវត្ថុគ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ ។
- មរណភាពបណ្តាលមកពីជំងឺ ឬធម្មជាតិ ៦០០,០០០ រៀល
- មរណភាពបណ្តាលមកពីគ្រោះថ្នាក់ ៦,៦០០,០០០ រៀល
- ពិការភាពជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់ ២,០០០,០០០ រៀល
- ថវិកាឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ២០,០០០ រៀល
- ថ្លៃវះកាត់ ៦០០,០០០ រៀល
- មរណភាពបណ្តាលមកពីមានគភ៌ ឬសម្រាលកូន (មានសុពលភាពចាប់ពីឆ្នាំទី៤) ២,០០០,០០០ រៀល

ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។